August 21, 2026

Month: July 2026

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​...
ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប បានស្នើនិងជំរុញដល់មន្ត្រីបក្សគ្រប់ឋានុក្រម ត្រូវ ចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ដោយទទួលយកសំណូមពរ និងឆ្លើយតបសេវាជូនពលរដ្ឋតាមតម្រូវការដែលពួកគាត់ បានស្នើសុំអន្តរាគមន៏ពីមន្ត្រីបក្សរបស់យើង។ ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ក្នុងឪកាសឯកឧត្តមអញ្ជើញផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ...
(ឧត្តរមានជ័យ)៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ត្រី ពៅ សុខ មេបញ្ជាការវរសេនាតូចលេខ៤២១ ដឹកនាំកម្លាំងចុះសាងសង់ផ្ទះជូនដល់គ្រួសារអតីតយោធិនសោធននិវត្តន៍ដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួនពីរគ្រួសារ៖ ១-ឈ្មោះ លោកយាយ...
(កំពង់ស្ពឺ កណ្ដាល)៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់...
(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។...
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន...
(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់ ដែលបានលួចយកគ្រឿងញៀនពីទីតាំងបង្ក្រាបបទល្មើស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ និងនាំយកមកសួរចម្លើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា...
(តាកែវ)៖ កម្លាំងនគរបាលស្រុកកោះអណ្តែត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនសង្ស័យចំនួន ១៤កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩៖០៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី...
(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ស្ថិតក្នុងភូមិសាស្ត្រក្រុងដូនកែវ ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំមួយ។ ការចុះបំពេញការងារនេះ ដឹកនាំដោយលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ដែលបានលើកឡើងថា គម្រោងនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង...
(កណ្តាល)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការតម្លើងឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ...
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រា​បបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះ​មានបទ​ល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី...
(កំពង់ស្ពឺ)៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤ (គីឡូម៉ែត្រលេខ៦៦-៦៧) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីសមត្ថកិច្ច...
(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព...
(បាត់ដំបង)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីសង្ស័យឆបោក និងកេងបន្លំទ្រព្យសម្បត្តិប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដោយមានការសហការពីលោកវរសេនីយ៍ឯក...
មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើប្រហិតហតដក ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាម ៥កេស ស្មើនឹង ៥០គីឡូក្រាម...