October 21, 2026

ព័ត៌មានសន្តិសុខសង្គម

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល (អតីតឡូត៍នេសាទលេខ ១០)។ លោក អេង...
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួននារីម្នាក់ អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ព តាមរយៈការផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម BIGO Live កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ...
(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម...
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន...
(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម...
(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវក្នុងរយៈពេល ២ថ្ងៃ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ប្រើចរន្តអគ្គិសនីឆក់សត្វ បណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិត ខណៈដើរឆ្លុះសត្វ និងបានប៉ះឧបករណ៍ឆក់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរភ្លង ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី...
(កំពង់ស្ពឺ)៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ សហការជាមួយប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីស្ត្រីម្នាក់ នៅចំណុចផ្ទះលក់ចាប់ហួយ ស្ថិតក្នុងភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ តាមសមត្ថកិច្ច ជនសង្ស័យទាំង...
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីចោរកម្មចំនួន ២នាក់ ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសកម្មភាពលួចទ្រព្យសម្បត្តិជាបន្តបន្ទាប់ក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំក្រាំងចេក និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ...
(កណ្តាល)៖ កុមារ ២នាក់ បានរងរបួសធ្ងន់ស្រាល និងត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីយកកំប៉ុងថ្នាំសម្រាប់បាញ់មូស បោះចូលក្នុងគំនរសំរាមដែលកំពុងដុត បណ្តាលឱ្យផ្ទុះយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៥០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រែកត្រែង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ...
(កំពង់ស្ពឺ)៖ បុរសវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផ្ទុះកំហឹងដោយសារសុំលុយម្តាយមិនបាន រួចប្រើហិង្សាវាយម្តាយបង្កើតជាច្រើនដៃ និងយករនាស់ដែកវាយបន្ថែម បណ្តាលឱ្យស្ត្រីរងគ្រោះវ័យ ៧០ឆ្នាំ រងរបួសបែកក្បាលធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ អ៊ូ...
(តាកែវ)៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទជល់មាន់មួយកន្លែង ស្ថិតនៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ក្រោមការដឹកនាំរបស់លោក...
(កណ្ដាល)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះបង្ក្រាបក្រុមក្មេងទំនើង (CS) ដែលតែងតែប្រមូលផ្ដុំគ្នា និងធ្វើសកម្មភាពបង្កអសន្តិសុខនៅតាមទីសាធារណៈ ក្នុងមូលដ្ឋានឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន និងសង្កេតឃើញថា ក្រុមក្មេងទំនើងខាងលើ តែងតែប្រមូលផ្ដុំគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៨ និងទីតាំងសាធារណៈមួយចំនួនក្នុងមូលដ្ឋាន...
(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងការប្រើកាំបិតចំនួន ២ដើម ចូលទៅកាប់ប្រហារជនរងគ្រោះដែលកំពុងដេកក្នុងរោងចិញ្ចឹមមាន់ បណ្តាលឱ្យរងរបួសធ្ងន់។ ករណីនេះកើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១យប់ ស្ថិតនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន...
(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីស្ទាក់ប្លន់យកម៉ូតូពីនារីកម្មការិនីម្នាក់ ដែលធ្វើដំណើរទៅលេងសង្សារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៨យប់ នៅលើផ្លូវលំក្នុងភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។...
(កណ្ដាល)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយជាប់សង្ស័យពាក់ព័ន្ធករណីឃាតកម្ម ដោយប្រើកាំបិតផ្គាក់កាប់បុរសវ័យ ៧៤ឆ្នាំ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៤០នាទី នៅរោងជាងមួយកន្លែង ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។...