នគរបាលជាតិ បង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង ២០០០នាក់!
កម្ពុជា មិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ…
ហេតុការណ៍រថយន្ដLexus570បុកពីក្រោយរថយន្តដឹកប្រេង បណ្តាលឲ្យឆេះនៅលេីផ្លូវល្បឿនលឿន ស្លា..ប់អ្នកបេីកបរ.!
(កំពង់ស្ពឺ) នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត មួយគ្រឿងបានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលេីផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូលហេតុបានស្លា..ប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត)…
មានសេចក្តីរាយការណ៍មួយ អំពីករណីចាក់ដីលុបច្រាំងទន្លេខុសច្បាប់នៅសង្កាត់បាក់ខែង ក្រោមការសង្ស័យថាពាក់ព័ន្ធនឹងមន្ត្រីមានអំណាច!
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានដាក់ការសង្ស័យលើការសាងសង់របងថ្ម និងការចាក់ដីរំលោភចូលក្នុងតំបន់មាត់ច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានការលើកឡើងថាម្ចាស់ទីតាំងគឺជាមន្ត្រីជាន់ខ្ពស់មួយរូប។ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងនៅតាមបណ្តោយផ្លូវបេតុងក្បែរមាត់ទន្លេ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង គេសង្កេតឃើញមានការចាក់ដីលុបចូលក្នុងទន្លេយ៉ាងជ្រៅ ព្រមទាំងមានការសាងសង់របងថ្មយ៉ាងរឹងមាំថែមទៀតផង។ ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា ម្ចាស់ទីតាំងគឺជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយកន្លែង ដែលបានឆ្លៀតឱកាសប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការរំលោភយកដីមាត់ច្រាំងទន្លេធ្វើជាកម្មសិទ្ធិឯកជន។ ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន ដោយចោទប្រកាន់ថាមានការរើសអើងក្នុងការអនុវត្តច្បាប់៖ «បើប្រជាពលរដ្ឋសាមញ្ញចាក់ដីបន្តិចបន្តួច អាជ្ញាធរចុះមកហាមឃាត់ភ្លាមៗ ប៉ុន្តែនៅពេលអ្នកមានអំណាចចាក់ដីរំលោភទន្លេរាប់រយម៉ែត្រ អាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ»។ ការណ៍នេះឆ្លុះបញ្ចាំងពីការខ្វះតម្លាភាព និងការអនុវត្តច្បាប់ដោយមិនស្មើភាព។ ពាក់ព័ន្ធនឹងករណីខាងលើ អង្គភាពយើងបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង និងលោក លឹម…
របងសំណង់រឹងរបស់សហគ្រាសមួយកន្លែង សាងសង់រំលោភលើច្រាំងទន្លេរបស់រដ្ឋ នៅស្រុកពញាឮ ខេត្តកណ្ដាល សាធារណជនទាមទារការបំភ្លឺពីអាជ្ញាធរជំនាញ ថាតេីមានច្បាប់អនុញ្ញាតដែរឬទេ?
ខេត្តកណ្ដាល៖ សំណង់រឹងមួយកន្លែង ដែលមានលក្ខណៈជាសហគ្រាស មិនទាន់បេីកផ្លាកសម្ភោធន៍ តែមានយីហោបញ្ជាក់ថា ជាសហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគបរិភោគ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានសាងសង់រំលោភចូលផ្ទៃច្រាំងទន្លេយ៉ាងគឃ្លើន ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់មានចំណាត់ការណាមួយនៅឡើយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងថា សំណង់នេះត្រូវបានសាងសង់ឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែពុំទាន់ឃើញមានមន្ត្រីជំនាញ ឬអាជ្ញាធរចុះមកពិនិត្យ ឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។ ប្រជាពលរដ្ឋបានលើកឡើងដោយការសង្ស័យថា អាចមានភាពមិនប្រក្រតី ឬការបើកដៃពីមន្ត្រីពាក់ព័ន្ធ ទើបម្ចាស់សំណង់អាចសាងសង់បានយ៉ាងរលូនបែបនេះ។…
ទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ ១ថ្ងៃ!
ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ដែលមានចែងក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្រោមការដឹកនាំរបស់…
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ៥នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស ដែលបានប្រព្រឹត្តកាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កន្លងមកនេះ នៅចំណុចក្លឹប Saga ស្ថិតនៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ទី១.ឈ្មោះ លី ធារី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិតាំងតាឡាត់…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ សង្គ្រោះបានជនរងគ្រោះ ៣នាក់!
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិទារប្រាក់។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua (លីវ វ៉ីហួ) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi (ហ្វាង ស៊ីយី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពបង្ខាំង…
សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងកន្លែងលេងល្បែងស៊ីសងមួយកន្លែងទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្សប្រុសស្រី ១០០នាក់ជាង ក្នុងនោះមានជនជាតិបរទេស និងជនជាតិខ្មែរផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់ម៉ោង ០៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ទើបបញ្ចប់ប្រតិបត្តិការខាងលើ។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំង ១០០នាក់ជាងនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕
សកម្មភាពចាក់ដីរំលោភយកច្រាំងទន្លេមេគង្គយ៉ាងអនាធិបតេយ្យនៅសង្កាត់បាក់ខែង រងការរិះគន់ ខណៈអាជ្ញាធររក្សាភាពស្ងៀមស្ងាត់!
រាជធានីភ្នំពេញ៖ តំបន់ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងរងការសម្រុកចាក់ដីរំលោភបំពានចូលទៅក្នុងផ្ទៃទឹកយ៉ាងជ្រៅរាប់សិបទៅរាប់រយម៉ែត្រពីសំណាក់បុគ្គលមានលុយមានអំណាច ដោយគ្មានការកោតញញើតច្បាប់ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ បានទម្លាយប្រាប់អ្នកសារព័ត៌មានយើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា ពួកគាត់ដែលមានដីក្បែរនោះ គ្រាន់តែចាក់ដីបំពេញដីផ្ទាល់ខ្លួនបន្តិចបន្តួច ក៏ត្រូវបានអាជ្ញាធរសង្កាត់ចុះមកហាមឃាត់ភ្លាមៗដែរ។ ផ្ទុយទៅវិញ ចំពោះបុគ្គលមានទ្រព្យនិងអំណាច ដែលបានចាក់ដីលយចូលទៅក្នុងទន្លេយ៉ាងធំធេងមើលដាច់កន្ទុយភ្នែក បែរជាអាជ្ញាធររក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការច្បាប់ណាមួយឡើយ ដែលទង្វើនេះបង្ហាញពីភាពអយុត្តិធម៌ និងស្តង់ដារពីរចំពោះពលរដ្ឋទន់ខ្សោយ។ តាមការសាក់សួរបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីតាំងចាក់ដីមួយកន្លែង បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងនេះជារបស់ឈ្មោះ ហ៊ា “សេង” កូនយាយ “ភូ”។…
កូនប្រុសសំណព្វចិត្ត សុំលុយម្តាយបីម៉ឺនរៀលអត់បាន ក៏បោកចានឆ្នាំង ទូទឹកកក ធុងបាសខ្ទេចខ្ទី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០នាទី មានឈ្មោះ ទូច ធឿន ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)។ ស្ត្រីវ័យចំណាស់ខាងលើ បានរៀបរាប់ថា នៅវេលាម៉ោង ៩៖១០នាទី ថ្ងៃខែដដែល គាត់កំពុងនៅផ្ទះ…
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង នៅក្រុងបាវិត
(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលរបស់លោក ពេជ្រ…
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Loan Fruad) ដែលមានគោលដៅចេញទៅក្រៅប្រទេស។ ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចអគារមួយកន្លែង ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់ ០២ជាន់ ដឹកនាំដោយលោក ប្រាក់…
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងនាំយកកូនឈើចែកជូនពុកម៉ែបងប្អូនសម្រាប់ដាំនៅតាមជម្រកបណ្ដោះអាសន្ន ដើម្បីផ្តល់ជាម្លប់និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ ក៏បានពិនិត្យវឌ្ឍនភាព នៃគម្រោងជួយគាំទ្រជីវភាពជាបណ្ដោះអាសន្ន តាមរយៈការដាំបន្លែនិងចិញ្ចឹមមាន់ស្រែ ព្រមទាំងបានសួរសុខទុក្ខពុកម៉ែមាមីងជាជនពិការនៅជម្រកបណ្តោះអាសន្ន និងនាំយកអំណោយរទេះរុញជូនផងដែរ។ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងមិនទុកចោលបងប្អូនណាម្នាក់…
អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌកំបូល
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួច (កាច់សោកម៉ូតូ) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចម្ដុំវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល…
បង្រ្កាបជនជាតិចិន ៥នាក់នៅខេត្តព្រះសីហនុ ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ ដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង
(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១៖០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានស្នើឱ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឱ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៥នាក់ រំដោះជនរងគ្រោះ…
