August 21, 2026

Day: June 5, 2026

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានដាក់ការសង្ស័យលើការសាងសង់របងថ្ម និងការចាក់ដីរំលោភចូលក្នុងតំបន់មាត់ច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានការលើកឡើងថាម្ចាស់ទីតាំងគឺជាមន្ត្រីជាន់ខ្ពស់មួយរូប។ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងនៅតាមបណ្តោយផ្លូវបេតុងក្បែរមាត់ទន្លេ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង គេសង្កេតឃើញមានការចាក់ដីលុបចូលក្នុងទន្លេយ៉ាងជ្រៅ ព្រមទាំងមានការសាងសង់របងថ្មយ៉ាងរឹងមាំថែមទៀតផង។ ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា ម្ចាស់ទីតាំងគឺជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយកន្លែង ដែលបានឆ្លៀតឱកាសប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការរំលោភយកដីមាត់ច្រាំងទន្លេធ្វើជាកម្មសិទ្ធិឯកជន។ ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន ដោយចោទប្រកាន់ថាមានការរើសអើងក្នុងការអនុវត្តច្បាប់៖...