August 21, 2026

Day: June 15, 2026

(បន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ដែលបានកើតឡើងនៅចំណុចស្តុបសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។...
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ដើម្បីឆបោកប្រាក់ជនរងគ្រោះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងរកឃើញការពាក់ព័ន្ធនឹងការលក់គណនីធនាគារជាច្រើនទៅឱ្យបណ្ដាញក្រុមឆបោក។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី...
ប៉ុន្មានថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានការផ្សព្វផ្សាយតាមទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុកពីរថយន្តមួយចំនួនបានបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត និងតុបតែងបន្ថែម។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ ៥១១ សក.ដជគ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីបង្ការ...
(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។...