ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានរាយការណ៍ជាថ្មីថា សិប្បកម្មកែច្នៃប្លាស្ទិចមួយកន្លែងនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅតែបន្តបង្ហូរទឹកកខ្វក់ចូលក្នុងស្រះឈូកនិងប្រឡាយ ក្រោយពីមន្ទីរបរិស្ថានខេត្តបានចុះទៅពិនិត្យ រកឃើញថាអត់ច្បាប់ ព្រមទាំងមិនមានបទដ្ឋានបច្ចេទេសត្រឹមត្រូវ ដោយតម្រូវឲ្យរត់ច្បាប់និងអនុវត្តន៍តាមបច្ចេកទេសជាកំហិតនោះ នៅតែបន្តសកម្មភាពដំណើរការ និងបង្ហូរទឹកកខ្វក់ព្រមទាំងកាក់សំណល់ចូលទៅក្នុងស្រះឈូកនិងប្រឡាយ ដែលបង្កក្លិនប៉ះពាល់ព្រមទាំងធ្វើឲ្យពលរដ្ឋដែលមានមុខរបរនេសាទនិងដកក្រអៅឈូករមាស់ស្បែកជាខ្លាំង។ សូមរំឮកផងដែរថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ មិថុនា...
