Day: June 6, 2026

កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ «មហាលាភ ដំណាក់ធំ និងអាហារដ្ឋាន គន្ធី 9999» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន

(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង លោកស្រី ស៊ូ សុជាតា និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន…

អ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ក្រោយរងការវាយប្រហារពីយោធាថៃ

នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលផ្លូវលេខ ១៤២ ស្ថិតក្នុងស្រុកភ្នំស្រួច

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជួសជុលផ្លូវលេខ ១៤២ ស្ថិតក្នុងស្រុកភ្នំស្រួច។ សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ ដល់ភូមិក្រាំងធំ ដែលត្រូវបានជួសជុលឡើងវិញដោយវិស័យឯកជន(ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចកំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់) មានប្រវែង ៣.២៣២ម៉ែត្រ ស្ថាបនាជាផ្លូវបេតុង…

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះបង្ក្រាបបទល្មើសជលផល ០៥ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំក្រុមការងារជលផលនា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទសាមគ្គីឃុំមៀន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ចំនួន ០៥ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ។ បើតាម លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ទាំង ០៥ករណីនេះ គឺមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម…

You missed