លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំក្រុមការងារជលផលនា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទសាមគ្គីឃុំមៀន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ចំនួន ០៥ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ។

បើតាម លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ទាំង ០៥ករណីនេះ គឺមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ហើយបានអនុវត្តនៅកន្លែងផ្សេងៗគ្នា ដែលក្នុងនោះ ៖ ០៣ករណី នៅចំណុចបាំងដៃ(បឹងធំ) ឃុំមៀន ស្រុកព្រៃឈរ ។ និង ០២ករណីទៀត នៅចំណុចច្រកបឹងព្រលឹត និងនៅចំណុចមុខទួលសំពៅ(បឹងធំ) ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោកនាយខណ្ឌ បានបន្តថា នៅក្នុងបេសកម្ម ខាងលើ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែង ដែលក្នុងនោះមាន ៖ ឧបករណ៍លូស្បៃមុង ចំនួន ០៩មាត់ របាំងស្បៃមុងប្រវែង ៥០០ម៉ែត្រ បង្គោលចំនួន ២៦០ដើម រុះរើសម្រាស់ ៥ម៉ែត្រ×៨ម៉ែត្រ ចំនួន ០៣កន្លែង ឧបករណ៍រ៉ាវចំនួន ០២មាត់ របាំងរ៉ាវប្រវែង ៦០ម៉ែត្រ និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ ០៦គីឡូក្រាម ចូលបឹងធម្មជាតិវិញ ផងដែរ ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed