(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម...
Month: September 2026
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន...
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ...
(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម...
គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទ ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត...
(តាកែវ)៖ រដ្ឋបាលស្រុកព្រៃកប្បាស បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ១,២៣០ម៉ែត្រ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ប្រចាំឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីបើកការដ្ឋាននេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក...
(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវក្នុងរយៈពេល ២ថ្ងៃ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ប្រើចរន្តអគ្គិសនីឆក់សត្វ បណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិត ខណៈដើរឆ្លុះសត្វ និងបានប៉ះឧបករណ៍ឆក់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរភ្លង ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី...
(កំពង់ស្ពឺ)៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ សហការជាមួយប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីស្ត្រីម្នាក់ នៅចំណុចផ្ទះលក់ចាប់ហួយ ស្ថិតក្នុងភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ តាមសមត្ថកិច្ច ជនសង្ស័យទាំង...
(ខេត្តកណ្ដាល)៖ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦...
ខេត្តកណ្តាល៖ ដំណឹងដ៏គួរឱ្យត្រេកអរមួយសម្រាប់បងប្អូនអាជីវករនៅក្រុងតាខ្មៅ ខណៈដែលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចេញមុខអន្តរាគមន៍ដោយផ្ទាល់ ដោយស្នើសុំឱ្យម្ចាស់ទីតាំងដីពន្យារពេល និងអនុញ្ញាតឱ្យពួកគាត់អាចបន្តមុខរបរលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីទុកពេលវេលាឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាឱ្យបានរលូន និងយុត្តិធម៌។ ការចេញមុខអន្តរាគមន៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦...
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីចោរកម្មចំនួន ២នាក់ ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសកម្មភាពលួចទ្រព្យសម្បត្តិជាបន្តបន្ទាប់ក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំក្រាំងចេក និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ...
(កណ្តាល)៖ កុមារ ២នាក់ បានរងរបួសធ្ងន់ស្រាល និងត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីយកកំប៉ុងថ្នាំសម្រាប់បាញ់មូស បោះចូលក្នុងគំនរសំរាមដែលកំពុងដុត បណ្តាលឱ្យផ្ទុះយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៥០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រែកត្រែង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ...
(កំពង់ស្ពឺ)៖ បុរសវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផ្ទុះកំហឹងដោយសារសុំលុយម្តាយមិនបាន រួចប្រើហិង្សាវាយម្តាយបង្កើតជាច្រើនដៃ និងយករនាស់ដែកវាយបន្ថែម បណ្តាលឱ្យស្ត្រីរងគ្រោះវ័យ ៧០ឆ្នាំ រងរបួសបែកក្បាលធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ អ៊ូ...
(តាកែវ)៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទជល់មាន់មួយកន្លែង ស្ថិតនៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ក្រោមការដឹកនាំរបស់លោក...
(កណ្ដាល)៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលាស្រុកកោះធំ...
