October 21, 2026

Day: September 22, 2026

គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទ ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត...
(តាកែវ)៖ រដ្ឋបាលស្រុកព្រៃកប្បាស បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ១,២៣០ម៉ែត្រ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ប្រចាំឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីបើកការដ្ឋាននេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក...