Latest Post

ចាប់បានហើយក្រុមជនសង្ស័យ៦នាក់ក្នុងចំណោម១២នាក់ ក្នុងករណីដេញកាប់ធាក់ប្លន់យកម៉ូតូយ៉ាងសាហាវឃោឃៅនៅផ្សាបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល! សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ អាជ្ញាធរស្រុកស្អាងប្រើគ្រឿងចក្រកាយរុះរើការ៉ូឡារំលោភចំណីផ្លូវ និងរំដោះផ្លាកសញ្ញាចរាចរណ៍ដែលត្រូវម្ចាស់ទីតាំងលក់កូនឈើ បាំងជិតឈឹងអស់រយះកាលជាយូរយាមកហើយ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងចិនសរុប ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ! កម្ពុជា រកឃើញមានជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង

នគរបាលជាតិ បង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង ២០០០នាក់!

កម្ពុជា មិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ…

ហេតុការណ៍រថយន្ដLexus570បុកពីក្រោយរថយន្តដឹកប្រេង បណ្តាលឲ្យឆេះនៅលេីផ្លូវល្បឿនលឿន​ ស្លា..ប់អ្នកបេីកបរ.!

(កំពង់ស្ពឺ) នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត មួយគ្រឿងបានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលេីផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូលហេតុបានស្លា..ប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត)…

ចាប់បានហើយក្រុមជនសង្ស័យ៦នាក់ក្នុងចំណោម១២នាក់ ក្នុងករណីដេញកាប់ធាក់ប្លន់យកម៉ូតូយ៉ាងសាហាវឃោឃៅនៅផ្សាបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល!

ចាប់បានហើយក្រុមជនសង្ស័យ៦នាក់ក្នុងចំណោម១២នាក់ ក្នុងករណីដេញកាប់ធាក់ប្លន់យកម៉ូតូយ៉ាងសាហាវឃោឃៅនៅផ្សាបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល យោងតាម អធិការដ្ឋានគនរបាលស្រុកស្នួល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ +ករណី: លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) -កើតហេតុថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០និង០៥នាទី +នៅចំណុច:ផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ +ជនរងគ្រោះ: ០១នាក់ ប្រុស -ឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច…

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី…

អាជ្ញាធរស្រុកស្អាងប្រើគ្រឿងចក្រកាយរុះរើការ៉ូឡារំលោភចំណីផ្លូវ និងរំដោះផ្លាកសញ្ញាចរាចរណ៍ដែលត្រូវម្ចាស់ទីតាំងលក់កូនឈើ បាំងជិតឈឹងអស់រយះកាលជាយូរយាមកហើយ!

ខេត្តកណ្ដាល៖ យុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ២១ ក្នុងឃុំព្រែកគយ ស្រុកស្អាង កាន់តែបង្កើនកម្ដៅ និងការអនុវត្តច្បាប់តឹងរ៉ឹងជាងមុន ដោយឈានដល់ការប្រើប្រាស់ម៉ាស៊ីនកាត់ និងគ្រឿងចក្រ ដើម្បីកាយរុះរើសំណង់ការ៉ូឡាដែលចាក់រំលោភចំណីផ្លូវ។ អ្វីដែលកាន់តែហួសចិត្តនោះ គឺប្រតិបត្តិការនេះបានរំដោះផ្លាកសញ្ញាចរាចរណ៍ដ៏សំខាន់មួយឱ្យបង្ហាញរូបរាងជាថ្មី ក្រោយត្រូវម្ចាស់ទីតាំងលក់ឈើមួយកន្លែងដាក់ឈើបាំងជិតឈឹងអស់រយៈពេលយ៉ាងយូរ។ នៅព្រឹកថ្ងៃទី២៣ មីនា ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្អាង ដឹកនាំដោយលោក ឃុត ផល្លា និងលោក អេង វណ្ណឌី អភិបាលរងស្រុក ព្រមទាំងមានការចូលរួមពីលោក ទូច រស្មី នាយករងរដ្ឋបាល កងកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងចិនសរុប ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៩នាក់ ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០៣ករណី ផ្សេងគ្នា…

កម្ពុជា រកឃើញមានជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង

ក្រសួងបរិស្ថាន បានបញ្ជាក់ថា របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ​ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ​ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ…

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

(ស្ទឹងត្រែង)៖ នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។ កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើត​ចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម…

កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២៖៣៥នាទី ត្រង់ចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក…

កូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

(ក្រចេះ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រមាណ២ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ៥ក្បាលផ្សេងទៀត។ នេះជាកូនផ្សោតទី៣ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត…

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្ដីជូនដំណឹង ស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្ដីជូនដំណឹង ស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងព្រះរាជាណាចក្រកម្ពុជា

ជើងខ្លាំងមិនរាងចាល ជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២!

(សៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឱ្យបុគ្គលផ្សេង។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យក រួមមាន៖ រថយន្ត…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះ មានការអមដំណើរដោយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប និងកម្លាំងខណ្ឌរដ្ឋបាលជលផលបាត់ដំបង សរុបចំនួន ២៣នាក់ និងមធ្យោបាយកាណូតចំនួន ៥គ្រឿង។…

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតបឹងស្នោរ ​ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

(ភ្នំពេញ)៖ ជនសង្ស័យជាបរទេសចំនួន ៨១នាក់ ដែលជាប់ពាក់ព័ន្ធ Online Scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ នេះបើយោងតាមប្រភពព័ត៌មានពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ប្រតិបត្តិការបង្រ្កាបករណី Online Scam នេះ…

កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ ល្បាតប្រដេញឃាត់ជនសង្ស័យ ៣នាក់ ករណីប៉ុនប៉ងលួច(កាច់សោកម៉ូតូ)

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុមល្បាតអន្តរាគមន៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតប្រដេញបង្ក្រាបឃាត់ជនសង្ស័យនៅចំណុចរង្វង់មូលព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ទី១-ឈ្មោះ ដេ បូណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ…

You missed