នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជួសជុលផ្លូវលេខ ១៤២ ស្ថិតក្នុងស្រុកភ្នំស្រួច។

សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ ដល់ភូមិក្រាំងធំ ដែលត្រូវបានជួសជុលឡើងវិញដោយវិស័យឯកជន(ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចកំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់) មានប្រវែង ៣.២៣២ម៉ែត្រ ស្ថាបនាជាផ្លូវបេតុង កម្រាស់ ០.២៣ម៉ែត្រ ប្រវែង ៣.២៣២ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវ ប្រវែង ១ម៉ែត្រ។

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed