(កំពង់ស្ពឺ)៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ​និង​មានការ​ចង្អុល​បង្ហាញ​ពី​លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បាន​ធ្វើការ​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៥នាក់ ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស​ ដែលបានប្រព្រឹត្តកាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កន្លងមកនេះ នៅចំណុចក្លឹប Saga ស្ថិតនៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ទាំង ០៥នាក់ រួមមាន៖
ទី១.ឈ្មោះ លី ធារី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិតាំងតាឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី២.ឈ្មោះ សុវ់ាន់ ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាំងតាឡាត់​​ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​​។
ទី៣.ឈ្មោះ ម៉ម ដាវីត ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាំងតាឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៤.ឈ្មោះ សយ ធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិត្រពាំងតាមាន់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៥.ឈ្មោះ ហៀង ណុច ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិត្រពាំងតាមាន់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុបាន រួមមាន៖ ម៉ូតូចំនួន ០២គ្រឿង (ម៉ាក SUZUKI NEX 2026 ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 1AB-2898 និងម៉ាក Honda Dream 2025 ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1AA-6631), ទូរស័ព្ទចំនួន ០៤គ្រឿង​​​​​​ និងនាឡិកា ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed