ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិទារប្រាក់។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua (លីវ វ៉ីហួ) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi (ហ្វាង ស៊ីយី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ចំនួន ០២លានយ័ន្ត។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។

នៅថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង១៦៖១០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន ០៣នាក់ រួមមាន៖
១.ឈ្មោះ HUANG XIYI (ហ្វាង ស៊ីយី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិចិន
២.ឈ្មោះ XU YUE (ស៊ូ យូ) ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ DIAN JIE (ដៀន ជេ) ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចិន

ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១.ឈ្មោះ AR SAN (អា សាន) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
២.ឈ្មោះ AI NI (អៃ នី) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ត្រង់ចំណុចភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed