(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ ត្រូវបានប្ដីកាប់សម្លាប់យ៉ាងសាហាវនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅខេត្តតាកែវ។ តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨៖០០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រ្កង...
ព័ត៌មានសន្តិសុខសង្គម
(កំពង់ចាម)៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ រដ្ឋបាលឃុំខ្ពបតាងួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម...
(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោងប្រហែល ៤៖៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១៣២...
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច...
(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងសង្ស័យលួចបើកឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ពេស្យាចារ នៅស្រុកថ្ពង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងជួយសង្គ្រោះនារីចំនួន ៧នាក់ ក្នុងនោះមានអនីតិជន ២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រី...
ប្រភពព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឭនេះ កម្រិតទឹកស្ទឹងសង្កែឡើងដល់១៣ម៉ែត១តឹក ខណៈដែលម្សឹលមិញត្រឹមជាង១២ម៉ែត្រ ។ តាមប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្ត ឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ...
(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ តាមសមត្ថកិច្ច បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៣...
(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ ផ្នែកសឹករងព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្របឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ។ ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសជលផលចំនួន ២ករណី...
(កំពង់ស្ពឺ)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣៖០៨នាទីរសៀល ថ្ងៃទី៩ ខែកក្កដា...
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០០៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន...
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី កម្លាំងជំនាញបានបង្ក្រាបទីតាំងសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៖០៥នាទីរសៀល...
(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន...
(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃសំរោង ឃុំទ័ពមាន...
(កណ្តាល/សៀមរាប)៖ នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកណ្តាល...
