(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖
-ឈ្មោះ យ៉ែម ហៅ អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង
-ឈ្មោះ រឿន សាមុត អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង
-ឈ្មោះ ស្ងួន កក្កដា អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់តូច ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូម៉ាក Honda Sonic គ្មានផ្លាកលេខចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

