(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០០៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលបានរត់គេចខ្លួនមកពីខេត្តកំពត ត្រង់ចំណុចផ្ទះសំណាក់យីហោ «សំណាងមានលាភ» ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីគាស់ទូរកាហ្វេយកលុយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ និងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចហាងកាហ្វេយីហោ «CaFeve» ផ្លូវទឹកឈូ ស្រុកទឹកឈូ ខេត្តកំពត។ ជនសង្ស័យខាងលើមានឈ្មោះ ម៉េង ហេងលាប ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

