August 21, 2026

Day: July 11, 2026

(កណ្តាល/សៀមរាប)៖ នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកណ្តាល...
(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាល មន្ត្រីឃុំ-សង្កាត់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលមួយខែកន្លងមក ក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងមូសខ្លា និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម រហូតធ្វើឱ្យស្ថានភាពជំងឺមានការថមថយជាបណ្តើរៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានចូលរួមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកដោយសារជំងឺគ្រុនឈាម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារសុខភាព។ ឯកឧត្តម គួច...
(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន ១១កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ម៉េង សុខឃឹម...
(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូសន្តោងរ៉ឺម៉ក ១គ្រឿង ក្រោយធ្វើសកម្មភាពបានមិនដល់មួយថ្ងៃ និងដកហូតវត្ថុតាងប្រគល់ជូនម្ចាស់វិញ។ ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង...
(កំពង់ស្ពឺ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានបង្ក្រាបករណីគ្រឿងញៀនមួយ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតសារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។ ការបង្ក្រាបបានប្រព្រឹត្តទៅនៅវេលាម៉ោង ១១:៣០ នាទីព្រឹក...