មន្ត្រីជលផលខេត្តកណ្តាល បង្ក្រាបបទល្មើសឆក់ត្រី ២ករណី នៅក្រុងអរិយក្សត្រ ដកហូតទូក និងឧបករណ៍ល្មើសជាច្រើន
មន្ត្រីជលផលខេត្តកណ្តាល បង្ក្រាបបទល្មើសឆក់ត្រី ២ករណី នៅក្រុងអរិយក្សត្រ ដកហូតទូក និងឧបករណ៍ល្មើសជាច្រើន
(កណ្តាល)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយផ្នែករដ្ឋបាលជលផលរកាកោង សង្កាត់រដ្ឋបាលជលផលល្វាឯម អរិយក្សត្រ និងរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសជលផល ចំនួន២ករណី ពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆក់ត្រី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ។ ករណីទី១៖ កើតឡើងនៅចំណុចកោះហៃអាន ស្ថិតក្នុងភូមិពាមឧកញ៉ាអុង សង្កាត់ឧកញ៉ាអុង...
