(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព...
Day: July 2, 2026
(បាត់ដំបង)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីសង្ស័យឆបោក និងកេងបន្លំទ្រព្យសម្បត្តិប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដោយមានការសហការពីលោកវរសេនីយ៍ឯក...
មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើប្រហិតហតដក ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាម ៥កេស ស្មើនឹង ៥០គីឡូក្រាម...
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាល បានដុតកម្ទេចចោលសាច់បង្កក និងទំនិញប្រហិតសរុប ១៦,២៤០គីឡូក្រាម បន្ទាប់ពីរកឃើញនៅតាមឃ្លាំងស្តុក និងទីតាំងចែកចាយមួយចំនួនក្នុងខេត្តកណ្តាល។ ប្រតិបត្តិការដុតបំផ្លាញនេះ ត្រូវបានអនុវត្តនៅទីលានសម្រាមខណ្ឌដង្កោ ដើម្បីទប់ស្កាត់ការចរាចរទំនិញដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋាន...
(កណ្តាល)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្តាល បានបង្ក្រាប និងឃាត់រថយន្ត ១គ្រឿង ដែលលួចដឹកជញ្ជូនឱសថ (ថ្នាំពេទ្យ) គ្មានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវ ដោយរឹបអូសបានថ្នាំពេទ្យចំនួន ៤៥កេសធំ ស្មើនឹង ១២០មុខ ឬ ២៣,៤០០ប្រអប់។...
សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វារ និង បក្សពួក២នាក់ទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ បណ្តាលឱ្យជនរងគ្រោះលោតទឹកស្លាប់។ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ សាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់...
