August 21, 2026

Day: July 27, 2026

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖...
(បន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ដោយឃាត់ខ្លួនជនសង្ស័យសរុប ៤នាក់ ក្រោយធ្វើសកម្មភាពលើជនរងគ្រោះនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ករណីនេះបានកើតឡើងនៅចំណុចផ្សារតានង កាលពីវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។...
(កណ្តាល)៖ ផ្លូវជាតិលេខ២៣ ដែលតភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កើនប្រសិទ្ធភាពការធ្វើដំណើរ ជួយសម្រួលចរាចរណ៍ និងលើកកម្ពស់ការតភ្ជាប់តំបន់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ផ្លូវដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន ៤ រួមមាន ឃុំជ្រោយតាកែវ ឃុំកំពង់កុង...
(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...