August 21, 2026

Day: July 3, 2026

(តាកែវ)៖ កម្លាំងនគរបាលស្រុកកោះអណ្តែត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនសង្ស័យចំនួន ១៤កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩៖០៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី...
(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ស្ថិតក្នុងភូមិសាស្ត្រក្រុងដូនកែវ ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំមួយ។ ការចុះបំពេញការងារនេះ ដឹកនាំដោយលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ដែលបានលើកឡើងថា គម្រោងនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង...
(កណ្តាល)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការតម្លើងឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ...
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រា​បបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះ​មានបទ​ល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី...
(កំពង់ស្ពឺ)៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤ (គីឡូម៉ែត្រលេខ៦៦-៦៧) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីសមត្ថកិច្ច...