(ឧត្តរមានជ័យ)៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ត្រី ពៅ សុខ មេបញ្ជាការវរសេនាតូចលេខ៤២១ ដឹកនាំកម្លាំងចុះសាងសង់ផ្ទះជូនដល់គ្រួសារអតីតយោធិនសោធននិវត្តន៍ដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួនពីរគ្រួសារ៖
១-ឈ្មោះ លោកយាយ យិន មួត អាយុ ៦៨ឆ្នាំ នៅភូមិសំរោង សែនជ័យ១ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះ លោកយាយ ឡែម ធូ អាយុ៦២ឆ្នាំ នៅភូមិសំរោងសែនជ័យ១ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ផ្ទះនីមួយៗមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ បានរួចរាល់ស្ថាពរនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងបានប្រគល់ជូនក្រុមគ្រួសារទាំងពីរផងដែរ។
ក្នុងនាមឧត្តមសេនីយ៍ត្រីនាក់ វង្ស ក៏បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រីនាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ជូនដល់ក្រុមគ្រួសារអតីតយោធិនសោធននិវត្តន៍ទាំងពីរគ្រួសារ និងបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន។
ក្រុមគ្រួសារទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស បានជួយសាងសង់ផ្ទះឱ្យពួកគាត់មានជំរំជម្រកស្នាក់នៅបានសមរមម្យ និងផ្តល់នូវគ្រឿងឧបភោគបរិភោគនាពេលនេះ ថាពិតជាបានជួយសម្រួលការលំបានចំពោះមុខ និងថ្លែងអំគុណដល់កងកម្លាំងសេនាតូចលេខ៤២១ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាង ឃ្លាតឡើយ៕

