August 21, 2026

Month: July 2026

(កណ្តាល/សៀមរាប)៖ នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកណ្តាល...
(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាល មន្ត្រីឃុំ-សង្កាត់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលមួយខែកន្លងមក ក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងមូសខ្លា និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម រហូតធ្វើឱ្យស្ថានភាពជំងឺមានការថមថយជាបណ្តើរៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានចូលរួមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកដោយសារជំងឺគ្រុនឈាម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារសុខភាព។ ឯកឧត្តម គួច...
(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន ១១កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ម៉េង សុខឃឹម...
(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូសន្តោងរ៉ឺម៉ក ១គ្រឿង ក្រោយធ្វើសកម្មភាពបានមិនដល់មួយថ្ងៃ និងដកហូតវត្ថុតាងប្រគល់ជូនម្ចាស់វិញ។ ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង...
(កំពង់ស្ពឺ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានបង្ក្រាបករណីគ្រឿងញៀនមួយ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតសារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។ ការបង្ក្រាបបានប្រព្រឹត្តទៅនៅវេលាម៉ោង ១១:៣០ នាទីព្រឹក...
ឯក​ឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និងឯក​ឧត្តម Vanlalvawna Bawitlung ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទានរបស់​​រដ្ឋាភិបាល​ឥណ្ឌា​ ​​ដល់​ក្រសួង​ព័ត៌មាន​ ដើម្បី​អនុវត្ត​គម្រោង​ទទួល​ផល​រហ័ស (Quick Impact Project) នៅ​ឆ្នាំ​២០២៦ ចំនួន...
(បន្ទាយមានជ័យ)៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។...
(តាកែវ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សា...
(ភ្នំពេញ)៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងព្រែកប្រា សម្រេចវឌ្ឍនភាពសាងសង់បាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បន្តតាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃគម្រោង។ នាថ្ងៃទី៩ ខែកក្កដា...
(តាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិ ការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មី ១ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារស្ត្រីទីទ័លក្រជាទុគ៌តជនឈ្មោះ សាយ...
(កណ្តាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ស្តីទី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តជ័យជំនះ ដើម្បីលើកកម្ពស់គុណភាពសេវា និងការបម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។ កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន...
ជនជាតិវៀតណាមចំនួន ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានសម្រេច ក្រោយរកឃើញថាបានលួចបើកទីតាំងល្បែងអនឡាញខុសច្បាប់។ ប្រតិបត្តិការកម្ចាត់ភាពអសកម្មនេះ បានធ្វើឡើងនៅចំណុចខុនដូមួយកន្លែង ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ...
(តាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយវិធានការ បង្ការ បាញ់ថ្នាំ និងដាក់ថ្នាំអាល់បែត (Abate) សម្លាប់ដង្កូវទឹក និងមូសខ្លា...
(បន្ទាយមានជ័យ)៖ អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​ ឯកឧត្តម​ កើត​ វណ្ណា​រ៉េត​...
(តាកែវ)៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី រួមជាមួយសហការី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មសិប្បកម្មផលិតទូកស្មាច់មួយកន្លែង ស្ថិតនៅភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក...