August 21, 2026
(កំពង់ស្ពឺ)៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤ (គីឡូម៉ែត្រលេខ៦៦-៦៧) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីសមត្ថកិច្ច...
(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព...
(បាត់ដំបង)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីសង្ស័យឆបោក និងកេងបន្លំទ្រព្យសម្បត្តិប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដោយមានការសហការពីលោកវរសេនីយ៍ឯក...
មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើប្រហិតហតដក ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាម ៥កេស ស្មើនឹង ៥០គីឡូក្រាម...
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាល បានដុតកម្ទេចចោលសាច់បង្កក និងទំនិញប្រហិតសរុប ១៦,២៤០គីឡូក្រាម បន្ទាប់ពីរកឃើញនៅតាមឃ្លាំងស្តុក និងទីតាំងចែកចាយមួយចំនួនក្នុងខេត្តកណ្តាល។ ប្រតិបត្តិការដុតបំផ្លាញនេះ ត្រូវបានអនុវត្តនៅទីលានសម្រាមខណ្ឌដង្កោ ដើម្បីទប់ស្កាត់ការចរាចរទំនិញដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋាន...
(កណ្តាល)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្តាល បានបង្ក្រាប និងឃាត់រថយន្ត ១គ្រឿង ដែលលួចដឹកជញ្ជូនឱសថ (ថ្នាំពេទ្យ) គ្មានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវ ដោយរឹបអូសបានថ្នាំពេទ្យចំនួន ៤៥កេសធំ ស្មើនឹង ១២០មុខ ឬ ២៣,៤០០ប្រអប់។...
សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វារ និង បក្សពួក២នាក់ទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ បណ្តាលឱ្យជនរងគ្រោះលោតទឹកស្លាប់។ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ សាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់...
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូលទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម...
(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមាន ៣នាក់ធ្លាប់ជាប់ពន្ធនាគារ ប៉ុន្តែមិនរាងចាល និងបន្តប្រព្រឹត្តបទល្មើសដដែល។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងស្មាច់...
ក្រសួងមហាផ្ទៃចេញប្រកាស ស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
អនុសាសន៍របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែងក្នុង​ពិធីប្រារព្ធ ទិវាមច្ឆជាតិ លើកទី ២១ នៅខេត្តស្វាយរៀង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
(កណ្ដាល)៖ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី។...
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានរាយការណ៍ជាថ្មីថា សិប្បកម្មកែច្នៃប្លាស្ទិចមួយកន្លែងនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅតែបន្តបង្ហូរទឹកកខ្វក់ចូលក្នុងស្រះឈូកនិងប្រឡាយ ក្រោយពីមន្ទីរបរិស្ថានខេត្តបានចុះទៅពិនិត្យ រកឃើញថាអត់ច្បាប់ ព្រមទាំងមិនមានបទដ្ឋានបច្ចេទេសត្រឹមត្រូវ ដោយតម្រូវឲ្យរត់ច្បាប់និងអនុវត្តន៍តាមបច្ចេកទេសជាកំហិតនោះ នៅតែបន្តសកម្មភាពដំណើរការ និងបង្ហូរទឹកកខ្វក់ព្រមទាំងកាក់សំណល់ចូលទៅក្នុងស្រះឈូកនិងប្រឡាយ ដែលបង្កក្លិនប៉ះពាល់ព្រមទាំងធ្វើឲ្យពលរដ្ឋដែលមានមុខរបរនេសាទនិងដកក្រអៅឈូករមាស់ស្បែកជាខ្លាំង។ សូមរំឮកផងដែរថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ មិថុនា...