(កណ្តាល)៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ស្តីទី បានដឹកនាំក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវករណីស្លាប់សង្ស័យពាក់ព័ន្ធជំងឺគ្រុនឈាម នៅក្នុងស្រុកប្រតិបត្តិកោះធំ។
ក្នុងបេសកកម្មនេះ មានការចូលរួមពីលោកបណ្ឌិត លាង ឫទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិកោះធំ។
ការចុះពិនិត្យ និងស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកមូលហេតុនៃការស្លាប់ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មានបន្ថែម និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន៕

