សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃចេញប្រកាស ស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រារព្ធ ទិវាមច្ឆជាតិ លើកទី ២១ នៅខេត្តស្វាយរៀង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក សូមអានខ្លឹមសារដូចខាងក្រោម៖
(កណ្ដាល)៖ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី។...
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានរាយការណ៍ជាថ្មីថា សិប្បកម្មកែច្នៃប្លាស្ទិចមួយកន្លែងនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅតែបន្តបង្ហូរទឹកកខ្វក់ចូលក្នុងស្រះឈូកនិងប្រឡាយ ក្រោយពីមន្ទីរបរិស្ថានខេត្តបានចុះទៅពិនិត្យ រកឃើញថាអត់ច្បាប់ ព្រមទាំងមិនមានបទដ្ឋានបច្ចេទេសត្រឹមត្រូវ ដោយតម្រូវឲ្យរត់ច្បាប់និងអនុវត្តន៍តាមបច្ចេកទេសជាកំហិតនោះ នៅតែបន្តសកម្មភាពដំណើរការ និងបង្ហូរទឹកកខ្វក់ព្រមទាំងកាក់សំណល់ចូលទៅក្នុងស្រះឈូកនិងប្រឡាយ ដែលបង្កក្លិនប៉ះពាល់ព្រមទាំងធ្វើឲ្យពលរដ្ឋដែលមានមុខរបរនេសាទនិងដកក្រអៅឈូករមាស់ស្បែកជាខ្លាំង។ សូមរំឮកផងដែរថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ មិថុនា...
(ភ្នំពេញ)៖ កាលពីរសៀលទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនគ្រប់ជាន់ថ្នាក់ក្នុងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម (គ.ជ.ប.ភ.) រាជធានីភ្នំពេញ។ យោធិនគ្រប់ជាន់ថ្នាក់ បានសម្ដែងការនឹករលឹក និងដឹងគុណដោយក្ដីគោរពស្រឡាញ់នឹងគាំទ្រការពារ សម្ដេចមហាវវធិបតីនាយករដ្ឋមន្ត្រី...
ស្រុកអង្គស្នួល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរោងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ...
ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីរួ.មភេ.ទជាមួយក្មេងស្រីអាយុ ១៧ឆ្នាំ និងរកឃើញមានសារធាតុញៀ.នក្នុងខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងមួយកន្លែង ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីអំឡុងខែឧសភា...
ផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់ការតភ្ជាប់នៅតំបន់ភាគនិរតីឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់តំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា ផ្លូវខេត្តលេខ១៤៨ ឬ «តីរវិថីសម្តេចតេជោ ហ៊ុន...
(តាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម ហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងចុះមកសិក្សាស្រាវជ្រាវ ដើម្បីវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុម ហ៊ុន Inya Water របស់ប្រទេសកូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥...
(កណ្ដាល)៖ សមិទ្ធផលនានាក្នុងវិស័យអប់រំ សរុបចំនួន ៥អគារ ស្ថិតនៅតាមសាលារៀនចំនួន ៤ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមអធិបតីភាព...
(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈដែលក្នុងរដូវវស្សានេះ ជំងឺគ្រុនឈាមកំពុងមានការរាតត្បាតកើនឡើងគួរឱ្យព្រួយបារម្ភ។ ឯកឧត្តមបានណែនាំថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈសង្ស័យថាកើតជំងឺគ្រុនឈាម សូមប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ហើយមិនគួរបន្តព្យាបាលនៅផ្ទះដោយខ្លួនឯងនោះទេ ព្រោះការបណ្ដែតបណ្ដោយអាចបណ្ដាលឱ្យជំងឺវិវឌ្ឍធ្ងន់ធ្ងរ...
(កណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានរបស់ខ្លួន។ ការផ្ដាំផ្ញើនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទូទាំងខេត្តកណ្ដាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦...
