October 22, 2026

ព័ត៌មានជាតិ

ខេត្តកណ្ដាល៖ សំណង់រឹងមួយកន្លែង ដែលមានលក្ខណៈជាសហគ្រាស មិនទាន់បេីកផ្លាកសម្ភោធន៍ តែមានយីហោបញ្ជាក់ថា ជាសហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគបរិភោគ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានសាងសង់រំលោភចូលផ្ទៃច្រាំងទន្លេយ៉ាងគឃ្លើន ខណៈដែលអាជ្ញាធរមូលដ្ឋានហាក់មិនទាន់មានចំណាត់ការណាមួយនៅឡើយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋាន...
រាជធានីភ្នំពេញ៖ តំបន់ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងរងការសម្រុកចាក់ដីរំលោភបំពានចូលទៅក្នុងផ្ទៃទឹកយ៉ាងជ្រៅរាប់សិបទៅរាប់រយម៉ែត្រពីសំណាក់បុគ្គលមានលុយមានអំណាច ដោយគ្មានការកោតញញើតច្បាប់ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។   ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ បានទម្លាយប្រាប់អ្នកសារព័ត៌មានយើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា ពួកគាត់ដែលមានដីក្បែរនោះ គ្រាន់តែចាក់ដីបំពេញដីផ្ទាល់ខ្លួនបន្តិចបន្តួច ក៏ត្រូវបានអាជ្ញាធរសង្កាត់ចុះមកហាមឃាត់ភ្លាមៗដែរ។...
(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងនាំយកកូនឈើចែកជូនពុកម៉ែបងប្អូនសម្រាប់ដាំនៅតាមជម្រកបណ្ដោះអាសន្ន ដើម្បីផ្តល់ជាម្លប់និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...
គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង...
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចសំណង់មិនរៀបរយ ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទ NoDrug...
(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍...
នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ...
អគារដ៏មហិមា អត់មានច្បាប់អនុញ្ញាត តែអាចសាងសង់លើដីច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ ជិតរួចរាល់ទៅហេីយ មិនសមណាអាជ្ញាធរស្រុកនិងមេឃុំអត់ដឹង រីឯប្រធានភូមិបាលស្រុកស្អាង គេចវេសមិនទទួលឆ្លេីយតបសំនួរអ្នកសារព័ត៌មាន.!?   (ស្រុកស្អាង) បេីយេីងធ្វេីដំណេីរមកតាមផ្លូវជាតិលេខ២១ ជិតដល់ស្ពានលេខ៧ ក្នុងសង្កត់រកាខ្ពស់ ក្រុងតាខ្មៅ ហេីយឆ្លងដរទៅត្រេីយខាងកេីត ក្នុងភូមិបារ៉ែនលេី ឃុំស្វាយប្រទាល...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាព។ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់...
(កំពង់ចាម)៖ ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន...
ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់...
(កណ្តាល) ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។...
(កណ្តាល)៖ ក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យកាន់តែមានភាពស្រស់បំព្រង អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជុំវិញបរិវេណផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោក ណុប ដារ៉ា បានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺផ្តោតសំខាន់លើការរៀបចំទីតាំងលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ...