(កណ្ដាល)៖ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត ដើម្បីរួមគ្នាពិនិត្យលើផែនការ និងលក្ខណៈបច្ចេកទេសនៃគម្រោង។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីផ្លាស់ប្ដូរយោបល់ ពិនិត្យ និងផ្តល់អនុសាសន៍លើចំណុចសំខាន់ៗ សំដៅធានាឱ្យគម្រោងសាងសង់សាលាខេត្តថ្មី មានគុណភាព សុវត្ថិភាព សោភ័ណភាព និងអាចអនុវត្តបានតាមផែនការដែលបានកំណត់។
គម្រោងនេះក៏មានគោលដៅបង្កើតអគាររដ្ឋបាលដែលមានស្តង់ដារ អាចបំពេញតម្រូវការការងាររដ្ឋបាលបានយូរអង្វែង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលឱ្យកាន់តែល្អប្រសើរថែមទៀត៕

