August 21, 2026

ព័ត៌មានជាតិ

(ភ្នំពេញ)៖ កាលពីរសៀលទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនគ្រប់ជាន់ថ្នាក់ក្នុងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម (គ.ជ.ប.ភ.) រាជធានីភ្នំពេញ។ យោធិនគ្រប់ជាន់ថ្នាក់ បានសម្ដែងការនឹករលឹក និងដឹងគុណដោយក្ដីគោរពស្រឡាញ់នឹងគាំទ្រការពារ សម្ដេចមហាវវធិបតីនាយករដ្ឋមន្ត្រី...
ស្រុកអង្គស្នួល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរោងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ...
ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីរួ.មភេ.ទជាមួយក្មេងស្រីអាយុ ១៧ឆ្នាំ និងរកឃើញមានសារធាតុញៀ.នក្នុងខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងមួយកន្លែង ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីអំឡុងខែឧសភា...
ផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់ការតភ្ជាប់នៅតំបន់ភាគនិរតីឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់តំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា ផ្លូវខេត្តលេខ១៤៨ ឬ «តីរវិថីសម្តេចតេជោ ហ៊ុន...
(តាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម ហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងចុះមកសិក្សាស្រាវជ្រាវ ដើម្បីវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុម ហ៊ុន Inya Water របស់ប្រទេសកូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥...
(កណ្ដាល)៖ សមិទ្ធផលនានាក្នុងវិស័យអប់រំ សរុបចំនួន ៥អគារ ស្ថិតនៅតាមសាលារៀនចំនួន ៤ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមអធិបតីភាព...
(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈដែលក្នុងរដូវវស្សានេះ ជំងឺគ្រុនឈាមកំពុងមានការរាតត្បាតកើនឡើងគួរឱ្យព្រួយបារម្ភ។ ឯកឧត្តមបានណែនាំថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈសង្ស័យថាកើតជំងឺគ្រុនឈាម សូមប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ហើយមិនគួរបន្តព្យាបាលនៅផ្ទះដោយខ្លួនឯងនោះទេ ព្រោះការបណ្ដែតបណ្ដោយអាចបណ្ដាលឱ្យជំងឺវិវឌ្ឍធ្ងន់ធ្ងរ...
(កណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានរបស់ខ្លួន។ ការផ្ដាំផ្ញើនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទូទាំងខេត្តកណ្ដាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦...
នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនសាងសង់(CRBC) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(WACC)...
(កំពង់ចាម) ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​២៦មិថុនា ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបក្នុងបរិបទថ្មី ប្រកបដោយភាពឆ្នៃប្រឌិត”​ នៅស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ចាម បានដុតបំផ្លាញចោលគ្រឿងញៀនជិត​ ១២គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងមក​។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​...
នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ប្រភពព័ត៌មានពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»...
AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាន កុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្ចើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស...
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ...