Author: Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

ជន​ជាតិចិន ១៦៦នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី ០៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស…

អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​យុវជន​ ២នាក់ភ្លាមៗ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ក្នុង​ភូមិសាស្ត្រ​ស្រុក​សាមគ្គី​មុនីជ័យ

(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជាង រចនា​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្រុកសាមគ្គីមុនីជ័យ​ កាលពីវេលាម៉ោង ៨៖៥០នាទីយប់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦​ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ លុះដល់ចំណុចជិតវត្តព្រៃបឹង ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ក៏បានប្រទះឃើញមនុស្ស ០២នាក់…

អាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជាង ៣៤០ក្រាម

(តាកែវ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនជិត ០៤ខាំ។ យោងតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ *ដំណាក់កាលទី១៖ នៅវេលាម៉ោង ២១៖៥៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស…

កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនទណ្ឌិតម្នាក់តាមដីកា ពីបទជួញដូរសារធាតុញៀន

(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាធាយ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨៤’’ញ’’ព្រ.ទ/២៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចេញដោយលោក ហាស់ ពុទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការឈូក សិ្ថតក្នុងភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ឱ្យដឹងថា…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត ០១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖០៧នាទីរសៀល…

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

យុវជនញៀនថ្នាំ ៣នាក់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយប្រើហិង្សាលើពលរដ្ឋម្នាក់ នៅចំណុចផ្សារអគារថ្មី ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីវាយ កាប់ចាក់គ្នានៅចំណុចផ្សារអគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រកន្លងទៅ។ ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនមានចំនួន ០៣នាក់ រួមមាន៖…

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ!

នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម…

ពលរដ្ឋនៅស្រុកស្អាង សូមគោរពសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តកណ្តាល សូមជួយចាត់ក្រុមការងារជំនាញខេត្ត ចុះមកត្រួតពិនិត្យ និងស៊េីបអង្កេតបញ្ហាដែលតែងតែកេីតឡេីង ពាក់ព័ន្ធការសាងសង់សំណង់អត់ច្បាប់ ក្នុងភូមិសាស្ត្រស្រុកស្អាងផង!

អគារដ៏មហិមា អត់មានច្បាប់អនុញ្ញាត តែអាចសាងសង់លើដីច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ ជិតរួចរាល់ទៅហេីយ មិនសមណាអាជ្ញាធរស្រុកនិងមេឃុំអត់ដឹង រីឯប្រធានភូមិបាលស្រុកស្អាង គេចវេសមិនទទួលឆ្លេីយតបសំនួរអ្នកសារព័ត៌មាន.!? (ស្រុកស្អាង) បេីយេីងធ្វេីដំណេីរមកតាមផ្លូវជាតិលេខ២១ ជិតដល់ស្ពានលេខ៧ ក្នុងសង្កត់រកាខ្ពស់ ក្រុងតាខ្មៅ ហេីយឆ្លងដរទៅត្រេីយខាងកេីត ក្នុងភូមិបារ៉ែនលេី ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល យេីងនឹងឃើញអគារមួយខ្នងដ៏មហិមា សាងសង់នៅលេីដីច្រាំងទន្លេរបស់រដ្ឋ បង្អួតរាងយ៉ាងសង្ហា ហាក់បីដូចជាមានតែមួយ គ្មានពីរនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បេីយោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពយេីងឲ្យដឹងថា អគារមួយនេះ គឺជារបស់ប្អូន ឯកឧត្តមចូលនិវត្តន៍…

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ និងសេចក្តីសុខ សុវត្ថិភាព!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាព។ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក្នុងការលេងល្បែង ប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី តាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។ សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ…

ឃាត់ខ្លួនអ្នកបើកបរ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរត់នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក!

(កំពង់ចាម)៖ ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្តបង្កម៉ាក Toyota Alpard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី (បុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ) នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ…

រថយន្ត ០៣គ្រឿង និងម៉ូតូ ១២គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស…

អភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ

(កណ្តាល) ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានធ្វើការ ណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព…

សមត្ថកិច្ចឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មប្លន់សម្លាប់ទៅលើបុរសម្នាក់ នៅក្រុងបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីឈ្មោះ ប្រោញ គន្ធា ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវជាកូនជនរងគ្រោះ ថាមានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (យកខ្សែក្រវាត់រឹតក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងមិនប្រាកដ នៅត្រង់ចំណុចក្រុមទី៣៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើឪពុករបស់ខ្លួនឈ្មោះ…

You missed