(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។
ជនសង្ស័យចំនួន ០២នាក់ រួមមាន៖ ទី១-ឈ្មោះ រុន សាលឹន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម) និងទី២-ឈ្មោះ រ៉ឹក ទីវ ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (អវិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី នៅចំណុចក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០១កញ្ចប់ ទម្ងន់ ០,២៨ក្រាម និងទូរសព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

