(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្ត​អំពើ​លួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត​ ដែកកាប់​ ដុំថ្ម​ និងជំពាមកៅស៊ូ)។

ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១.ឈ្មោះ ជួប រ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ ឃឹម ណារុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣.ឈ្មោះ ភាព បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។

សម្ភារដកហូត រួមមាន៖ ដាវដែកកែច្នៃចំនួន ០១ដើម, ដំបងទីបចំនួន ០១ដើម,​ កូនកាំបិតចំនួន ០១ដើម,​ ដែកកាប់ចំនួន ០២ដើម និងជំពាមកៅស៊ូចំនួន ០២ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ កសាងសុំនុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed