(កំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យ បង្រ្កាបជលផល ០១ករណី នៅចំណុចព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមប្រភពពីកមន្ត្រីជំនាញ បញ្ជាក់ថា ការចុះបេសកកម្មបង្ក្រាបខាងលើ មន្ត្រីជំនាញបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់, របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ និងបង្គោលចំនួន ៨៥ដើម។

ជាមួយគ្នានោះ ជំនាញជលផល ក៏បានបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ពាក់ព័ន្ធទៅនឹងការរក្សាទុក ទិញ លក់ ជួសជុល ឬផលិតឧបករណ៍ឆក់ត្រី នៅតាមទីតាំងជួសជុលគ្រឿងអេឡិចត្រូនិក វិទ្យុ ម៉ាញ៉េ ទូរទស្សន៍ ធុងបាសចំនួន ០៣កន្លែង ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ផងដែរ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed