August 21, 2026

Sereypheap Chakraval News

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!
ភ្នំពេញ ៖ នគរបាលមួយរូបដែលគេស្គាល់ថា អធិការងខណ្ឌដង្កោ បានដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋចំនួនមួយគ្រាប់ ដើម្បីឱ្យគេស្គាល់ ’’ខ្លួនជានរណា’’ ។ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០និង៣០ នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។ យោងតាមព័ត៌មានពីជនរងគ្រោះឈ្មោះ ផល...
ខេត្តកណ្តាល៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវស្រង់ទិន្នន័យល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ ឯកឧត្តមអភិបាលខេត្ត...
ខេត្តកណ្តាល : ករណីលិចទូកដរ បណ្តាលឱ្យបា.ត់ខ្លួនប្តីប្រពន្ធ២នាក់ បានកើតឡើងកាលពីយប់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ នៅចំណុចកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញមានទាំងសមត្ថកិច្ច ព្រះសង្ឃ...
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ព ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ។
ភ្នំពេញ: កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានយីហោ( ចំការស្នេហ៍ )សង្ស័យលួចបម្រើផ្លូវភេទ ដោយឃាត់បានមនុស្សប្រុសស្រីចំនួន ៣៥នាក់ ក្នុងនោះ សង្ស័យអនីតិជន ៦នាក់។ ប្រតិបត្តិការនេះបានធ្វេីឡេីងនៅយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខមមិននៅក្នុងសាររបស់សម្តេចថា៖ «ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ? តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកកដើម្បីចូលមករំខាន។ ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ...
ឧត្ដរមានជ័យ៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យអ្នកលក់ក្នុងស្រុកក៉ំឆ្លៀតឱកាសនេះ ដើម្បីលក់យកតម្លៃខ្ពស់ពីពលរដ្ឋខ្លួ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យអ្នកលក់ក្នុងស្រុកក៉ំឆ្លៀតឱកាសនេះ ដើម្បីលក់យកតម្លៃខ្ពស់ពីពលរដ្ឋខ្លួន។ សម្តេចបវរធិបតី បានបន្តថា “ប្រសិនបើទំនិញផលិតផលទាំងនោះឡើងថ្លៃដោយសារកត្តាផ្សេងៗមិនអីទេ តែម៉ំតម្លើងថ្លៃដោយឆ្លៀតឱកាស”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត...