ភ្នំពេញ: កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានយីហោ( ចំការស្នេហ៍ )សង្ស័យលួចបម្រើផ្លូវភេទ ដោយឃាត់បានមនុស្សប្រុសស្រីចំនួន ៣៥នាក់ ក្នុងនោះ សង្ស័យអនីតិជន ៦នាក់។

ប្រតិបត្តិការនេះបានធ្វេីឡេីងនៅយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៣៥នាក់ត្រូវបានសមត្ថកិច្ច
បញ្ជូនទៅនាយកដ្ឋានដេីម្បីធ្វេីតាមនីតិវិធីច្បាប់៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed