October 21, 2026

Sereypheap Chakraval News

ស្វាគមន៍! មកកាន់គេហទំព័រ សេរីភាព ចក្រវាល ញូស៍!
(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ ត្រូវបានប្ដីកាប់សម្លាប់យ៉ាងសាហាវនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅខេត្តតាកែវ។ តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨៖០០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រ្កង...
(កណ្តាល)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយផ្នែករដ្ឋបាលជលផលរកាកោង សង្កាត់រដ្ឋបាលជលផលល្វាឯម អរិយក្សត្រ និងរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសជលផល ចំនួន២ករណី ពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆក់ត្រី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ។ ករណីទី១៖ កើតឡើងនៅចំណុចកោះហៃអាន ស្ថិតក្នុងភូមិពាមឧកញ៉ាអុង សង្កាត់ឧកញ៉ាអុង...
(កំពង់ចាម)៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ រដ្ឋបាលឃុំខ្ពបតាងួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន...
(តាកែវ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុសិស្សកម្រិតបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជម្រុញ និងលើក ទឹកចិត្តដល់គរុសិស្សទាំងអស់ ដែលនឹងក្លាយជាគ្រូបង្រៀននៅតាមសាលាបឋមសិក្សានាពេលខាងមុខ...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម...
(កណ្តាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរដែលផលិត ដាំដុះ ចិញ្ចឹម និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកណ្តាល ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១:០០...
(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោងប្រហែល ៤៖៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១៣២...
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភួង ទីណា ប្រធាននាយក​ដ្ឋាន​អធិការកិច្ច...
(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងសង្ស័យលួចបើកឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ពេស្យាចារ នៅស្រុកថ្ពង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងជួយសង្គ្រោះនារីចំនួន ៧នាក់ ក្នុងនោះមានអនីតិជន ២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រី...
(កណ្ដាល)៖ ឯកឧត្តម ភួង ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះខែល និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់បង្គន់អនាម័យជូនអនុវិទ្យាល័យកោះខែល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង។ ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការកែលម្អអនាម័យនៅតាមសាលារៀន...
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងសកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋ តាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីស្ពានថ្មចាស់ រហូតដល់ស្ពានដែកផ្លូវរទេះភ្លើង ក្នុងក្រុងពោធិ៍សាត់ បន្ទាប់ពីគម្រោងកែលម្អ និងចាក់ដីពង្រីកតំបន់នេះបានបញ្ចប់។ ការចុះពិនិត្យនេះ...
ប្រភពព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឭនេះ កម្រិតទឹកស្ទឹងសង្កែឡើងដល់១៣ម៉ែត១តឹក ខណៈដែលម្សឹលមិញត្រឹមជាង១២ម៉ែត្រ ។ តាមប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្ត ឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ...
(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ តាមសមត្ថកិច្ច បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៣...
(កណ្ដាល)៖ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់តាំងកម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ចុះសម្រួលចរាចរណ៍នៅតាមបណ្ដាគ្រឹះស្ថានអប់រំក្នុងក្រុងតាខ្មៅ។ សកម្មភាពនេះ ត្រូវបានអនុវត្តជាប្រចាំនៅពេលសិស្សានុសិស្សចូលរៀន...
(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ ផ្នែកសឹករងព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្របឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ។ ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសជលផលចំនួន ២ករណី...