Latest Post

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌកំបូល បង្រ្កាបជនជាតិចិន ៥នាក់នៅខេត្តព្រះសីហនុ ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ ដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ, ក្រុមជនដៃដល់ ៨នាក់ ត្រូវបានចាប់ខ្លួន

សិប្បកម្មកែច្នៃអំបិលអ៊ីយ៉ូដ ២កន្លែងនៅស្រុកគងពិសី ប្រើប្រាស់កំទេចក្រណាត់ដុតឡស្ងោរអំបិល បង្កផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋធ្ងន់ធ្ងរ

(ខេត្តកំពង់ច៊ស្ពឺ)សិប្បកម្មស្ងោរ និងកែច្នៃផលិតអំបិលអ៊ីយ៉ូដយីហោ យ៉ែម យ៉ា និង ខែម ពុទ្ធថៃ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថាបានប្រើប្រាស់កំទេចក្រណាត់ដុតឡជំនួសការប្រើអុស ដើម្បីស្ងោរកែច្នៃអំបិលលក់ចែកចាយទៅកាន់ទីផ្សារនានាក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះបាន និងកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន និងអនាម័យម្ហូបអាហារយ៉ាងខ្លាំង ខណៈលោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី ក៏បានទទួលស្គាល់ថាពិតជាមានករណីនេះប្រាកដមែន។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើបានប្រាប់អង្គភាពយើងថា សិប្បកម្មកែច្នៃអំបិលទាំង ៣ទីតាំង (ដោយ ១ទីតាំង ជារបស់ឈ្មោះ ខែម ពុទ្ធថៃ និង…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,…

នគរបាលជាតិ បង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង ២០០០នាក់!

កម្ពុជា មិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ…

ហេតុការណ៍រថយន្ដLexus570បុកពីក្រោយរថយន្តដឹកប្រេង បណ្តាលឲ្យឆេះនៅលេីផ្លូវល្បឿនលឿន​ ស្លា..ប់អ្នកបេីកបរ.!

(កំពង់ស្ពឺ) នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត មួយគ្រឿងបានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលេីផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿន ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូលហេតុបានស្លា..ប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត)…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

(កណ្តាល) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត…

ឃ្លាំងស្តុកនិងកែឆ្នៃស្បែកគោនាំចេញមួយកន្លែង នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននឹងកំពុងធ្វេីឲ្យប៉ះពាល់បរិស្ថានជាខ្លាំង តែមន្ទីរបរិស្ថានរក្សាភាពស្ងៀមស្ងាត់ មិនឆ្លេីយនិងសំនួរអ្នកសារព័ត៌មាន.!

(ក្រុងតាខ្មៅ/ខេត្តកណ្តាល) នៅថ្ងៃទី១១ មករា ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយេីង ថាទីតាំងឃ្លាំងស្តុងនិងកែឆ្នៃស្បែកគោ នៅចំណុចស្ពានលេខ៧ ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបានជះក្លិនស្អុយ ប៉ះពាល់បរិស្ថានជាខ្លាំង ហេីយឃ្លាំងមួយកន្លែងនេះ បានយកស្បែកគោស្រស់មកកែឆ្នៃដេីម្បីនាំចេញ តែមិនដឹងថាមានច្បាប់ទម្លាប់បែបណានោះទេ ព្រោះមិនដែលឃើញមានជំនាញបរិស្ថានឬបសុសត្វចុះមកពិនិត្យនោះទេ។ ប្រជាពលរដ្ឋបានបន្តថាកន្លងមក ឃ្លាំងកែឆ្នៃស្បែកគោមួយកន្លែងនេះ ធ្លាប់បានបង្ហូរទឹកកខ្វក់មានក្លិនស្អុយដែលសល់ពីការលាងសម្អាតស្បែកគោចូលទៅក្នុងព្រែក តែបន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ពេលនេះឃ្លាំងខាងលេីបានធ្វេីអាងស្តុក ប៉ុន្តែក៏នៅតែជះក្លិនស្អុយចេញមកដដែល គ្រាន់តែកាត់បន្ថយជាងមុនបន្តិចតែប៉ុណ្ណោះ។ ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋបានរាយការណ៍ខាងលើ នៅរសៀលថ្ងៃទី១១ មករា ២០២៦ អង្គភាពរបស់យេីងក៏បានទំនាក់ទំនងទៅលោក ពៅ…

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ!

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ជាការពិតណាស់ ការសាងសង់ច្រាំងគឺជាការមួយដែលលំបាក ឯកឧត្តមអភិបាល ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តពង្រឹងលើគុណភាពសំណង់ ត្រូវខិតខំក្នុងការអនុវត្តការងារនេះឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ សំដៅធានាគុណភាពរឹងមាំរបស់សំណង់។ សូមជម្រាបថា តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖…

សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន!

ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន។ ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា លើកឡើងថា សេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ…

«ព្រះមហាករុណាទិគុណ នៃស្តេចទាំងទ្វេ ចំពោះយោធាទាំង១៨រូប»

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានកងទ័ពទាំង ១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ ឋិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី…

“នាយឧត្តមសេនីយ៍ ទៀ សីហា” បទឈប់បាញ់បន្ទាន់កម្ពុជា-ថៃ នៅថ្ងៃនេះ គឺយើងនឹងត្រូវអត់ធ្មត់រយៈពេល៧២ម៉ោង ហើយភាគីថៃ នឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួន

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានលោ កជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ…

“លោក ពុយ គា” តេីការផុសឌឺដង មហាក្សត្រ និងថ្នាក់ដឹងនាំរបស់ប្រទេសថៃ នៅលេីបណ្ដាញសង្គម គឺជាមូលហេតុធ្វេីឲ្យរដ្ឋាភិបាលថៃ សម្រេចបង្កសង្គ្រាមឈ្លានពានជាមួយកម្ពុជាមែនឬទេ?

(ភ្នំពេញ) កាលពីថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លេីប្រធានបទ<<តួរនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន>> រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)សម្របសម្រួលដោយ លោក ពុយ គា ប្រធាន(ក.អ.ក) ព្រមទាំងមានការចូលរួមពីសំណាក់ គណៈធិបតីមានដូចជា÷ – ឯកឧត្តម ខៀវ កាញារឹទ្ឋ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន – ឯកឧត្តម ប៉ែន…

អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព…

អភិបាលខេត្តកណ្តាល បញ្ចេញកណ្តាប់ដៃដែក បំបែកគំនិតជនខិលខូច ដែលបានលុបព្រែកយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល.!

(ខេត្តកណ្តាល) ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិឬស្សីស្រុក និងឬស្សីស្រុក២ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសេចក្តីរីករាយត្រេកអរ ដោយបាន ឯកឧត្តមអភិបាល ខេត្តកណ្តាល សម្រេចស្តារព្រែកមួយខ្សែ ដែលត្រូវបានជនខិលខូច លុបដីបំពាន យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាច្រេីនឆ្នាំ ហេីយបានបង្ករឲ្យមានផលប៉ះពាល់ ទឹកលិចភូមិស្ថាន សាលារៀន ព្រមទាំងផលដំណាំកសិផល របស់ពួកគាត់ជាច្រេីនគ្រួសារ អស់រយៈកាលជាច្រើនឆ្នាំមកហើយ ។ បេីយោងប្រសាសន៍របស់លោកនាយកសាលាបឋមសិក្សា ឬស្សីស្រុក បានឲ្យក្រុមអ្នកសារព័ត៌មាន យេីងដឹងកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា…

ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានិងដាក់ឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង៕

ប៉ូលីសថៃរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៣ លានគ្រាប់ដែលបោះ ចោលនៅតាមដងផ្លូវ..!

(ថៃ)ប៉ូលីសនៅក្រុងមឿងឈៀងរ៉ៃ នៅថ្ងៃទី ២ ខែធ្នូ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនប្រហែល ៣ លានគ្រាប់ដែលត្រូវបានរកឃើញនៅក្នុងថង់ដែលត្រូវបានគេបោះបង់ចោលនៅជិតផ្លូវសាធារណៈមួយដែលនាំទៅដល់សារមន្ទីរសិល្បៈសហសម័យឈៀងរ៉ៃនៅរីមកុក។ ថ្នាំញៀនទាំងនេះត្រូវបានវេចខ្ចប់ក្នុងថង់បិទជិតពណ៌ស្វាយ និងរុំដោយក្រដាសដែលមានត្រាផ្កាយប្រាំ និងពណ៌ក្រហម “៩៩៩” ដែលជាការវេចខ្ចប់ដែលត្រូវគ្នានឹងការប្រើប្រាស់ដោយបណ្តាញគ្រឿងញៀនតំបន់ព្រំដែន។ មន្ត្រីប៉ូលីសជឿថាកន្លែងនេះគឺជាចំណុចទម្លាក់ថ្នាំបណ្តោះអាសន្ន។ ថ្នាំញៀនទាំងអស់ត្រូវបានរឹបអូស ខណៈដែលប៉ូលីសបើកការស៊ើបអង្កេតដើម្បីស្វែងរកអ្នកទទួលខុសត្រូវ៕ ប្រភព ៖ សារព័ត៌មាន Khaosod English

You missed