ផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់ការតភ្ជាប់នៅតំបន់ភាគនិរតីឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់តំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា ផ្លូវខេត្តលេខ១៤៨ ឬ «តីរវិថីសម្តេចតេជោ ហ៊ុន...
(តាកែវ)៖ កម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានធ្វើការបង្រ្កាប និងពិនិត្យលើករណីឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាត ០១គ្រឿង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លួចដឹកប្រហិតសាច់ក្ដាម ចំនួន ៤១៦កេស ស្មើនឹង...
(តាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម ហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងចុះមកសិក្សាស្រាវជ្រាវ ដើម្បីវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុម ហ៊ុន Inya Water របស់ប្រទេសកូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥...
(ព្រះសីហនុ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា...
(កណ្ដាល)៖ សមិទ្ធផលនានាក្នុងវិស័យអប់រំ សរុបចំនួន ៥អគារ ស្ថិតនៅតាមសាលារៀនចំនួន ៤ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមអធិបតីភាព...
(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈដែលក្នុងរដូវវស្សានេះ ជំងឺគ្រុនឈាមកំពុងមានការរាតត្បាតកើនឡើងគួរឱ្យព្រួយបារម្ភ។ ឯកឧត្តមបានណែនាំថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈសង្ស័យថាកើតជំងឺគ្រុនឈាម សូមប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ហើយមិនគួរបន្តព្យាបាលនៅផ្ទះដោយខ្លួនឯងនោះទេ ព្រោះការបណ្ដែតបណ្ដោយអាចបណ្ដាលឱ្យជំងឺវិវឌ្ឍធ្ងន់ធ្ងរ...
(កណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានរបស់ខ្លួន។ ការផ្ដាំផ្ញើនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទូទាំងខេត្តកណ្ដាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦...
នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនសាងសង់(CRBC) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(WACC)...
(កំពង់ចាម) ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបក្នុងបរិបទថ្មី ប្រកបដោយភាពឆ្នៃប្រឌិត” នៅស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ចាម បានដុតបំផ្លាញចោលគ្រឿងញៀនជិត ១២គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងមក។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា...
នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ប្រភពព័ត៌មានពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ...
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។ លោក អ៊ឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់គោកធ្លក រួមជាមួយ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»...
AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាន កុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្ចើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស...
(កណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ត្រី ថុង...
