នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។
លោក អ៊ឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់គោកធ្លក រួមជាមួយ លោក រស់ រ័ត្ន ឣភិបាលរងស្រុកឣង្គរបូរី និងកម្លាំងសហគមន៍នេសាទបានចុះបង្រ្កាបនៅចំណុច ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។ ចំណែកឯនាយសង្កាត់រដ្ឋបាលជលផលកោះអណ្តែត សហការជាមួយសហគមន៍នេសាទ ចុះបង្រ្កាបនៅចំនុច ឃុំរមេញ ស្រុកកោះអណ្តែត។
ក្នុងបេសកកម្មបង្រ្កាបបទល្មើសនេសាទនោះ បានប្រើទូក ០២គ្រឿង ដោយមានអ្នកចូលរួមចំនួន ២១នាក់។ ក្រុមការងារជំនាញ បានធ្វើការរុះរើ និងបំផ្លាញចោលសម្រាស់ និងសៃយ៉ឺនស្បៃមុង រួមមាន៖ សម្រាស់ចំនួន ០៣ដុំ ទំហំ ១.៨០០ ម៉ែត្រការ៉េ (បំផ្លាញចោលនឹងកន្លែង) សៃយ៉ឺនស្បៃមុង ចំនួន ០៣មាត់លូ (រក្សាទុកនៅស្នាក់ការអង្គរបូរី) របាំងស្បៃមុង ប្រវែង ៣០ម៉ែត្រ និងបង្គោលឫស្សីចំនួន ៩៧ដើម (បំផ្លាញចោលនឹងកន្លែង) នៅចំណុចខាងកើតជាប់សាលាស្រុកអង្គរបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
ជាមួយគ្នានោះដែរ ចំណែកនៅទីតាំងនៅចំណុចអាងកញ្រ្ជុង ឃុំរមេញ ស្រុកកោះអណ្តែត ការចុះបង្គ្រាបបទល្មើសជលផល ដោយដកហូតវត្ថុតាង រួមមាន៖ អាគុយ ៤០អំពែចំនួន ០១គ្រឿង អាំងវែកទ័រចំនួន ០១គ្រឿង ដងឆក់ចំនួន ០១គូ ប៊ីដុងជ័រចំនួន ០១គ្រឿង ផលត្រីចម្រុះចំនួន ០២គីឡូក្រាម៕

