(កណ្តាល)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញទទួលអំណោយពីលោក គង់ ឡុង និងលោកស្រី ឆាយ មករា (មករា មាសពេជ្រ) ដែលបានឧបត្ថម្ភអង្ករចំនួន៥តោន និងទឹកបរិសុទ្ធ១០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
អំណោយទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់បម្រើសកម្មភាពមនុស្សធម៌ក្នុងខេត្តកណ្តាល និងជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះលោក គង់ ឡុង និងលោកស្រី ឆាយ មករា ដែលបានចូលរួមឧបត្ថម្ភអំណោយដ៏មានតម្លៃដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីរួមចំណែកគាំទ្រសកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕

