August 21, 2026

Month: August 2025

(ខេត្តកណ្តាល) ទីតាំងសំណង់កំពុងតែបានដំណើរការសាងសងយ៉ាងរឹងមាំ បំពានច្បាប់ចូលក្នុងទន្លេមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មិនដឹងម្ចាស់ទីតាំងនេះជាអ្នកណា ធំប៉ុណ្ណា ទេីបបានជាហ៊ានធ្វេីការចាក់ដីនិងសាងសង់ជារបងរឹងមាំចូលក្នុងទន្លេយ៉ាងជ្រៅ ដោយមិនក្រែងភ្នែកប្រជាពលរដ្ឋ ព្រមទាំងមិនបានទុកអាជ្ញាធរស្រុក/ខេត្ត នៅក្នុងកែវភ្នែកសោះឡេីយបែបនេះ? គួរបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤...
(រាជធានីភ្នំពេញ) ព្រឹកថ្ងៃសៅរ៍ ៧កើតខែភទ្របទឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា...
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន...
(បាក់ឌុប)៖ សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់បានចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ...
(ឧត្តរមានជ័យ)ប្រតិភូរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជួបជាមួយភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២ បានជួបគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅថ្ងៃទី២៧ ខែសីហា នេះនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិបញ្ជាក់ថា៖...
(ខេត្តកណ្តាល) នៅថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យមើលវឌ្ឍនភាពគម្រោងដាក់លូ...
(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅពិនិត្យព្រះរាជសុខភាព...
(ភ្នំពេញ) ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។ លោកស្រី ឈី វ៉ា ជាកូនស្រីឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ ដែលលោកបានទទួលមរណភាពប្រមាណជាង៥ឆ្នាំមុន ហើយលោកគឺជាឥរស្សជនតស៊ូម្នាក់ផងដែរជាមួយសម្តេចពិជ័យសេនា...
(មីយ៉ាវ៉ាឌី)៖ រថយន្តដឹកទំនិញប្រមាណ ៥០០គ្រឿង ដែលផ្ទុកទៅដោយទំនិញថៃ កំពុងកកស្ទះនៅត្រើយខាងថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Burma News International។ ចាប់តាំងពីថ្ងៃទី៥...
(ខេត្តព្រះវិហារ) យ៉ាងហោចណាស់ទំនិញដែលខូចគុណភាពចម្រុះដែលនាំពីប្រទេសថៃ ចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ ត្រូវបានក្រុមការងារចម្រុះធ្វើការពិនិត្យនិងសម្រេចដុតកម្ទេចចោលហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមក្រុមការងារចម្រុះបានឲ្យដឹងដែលបានត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញទាំង៤នោះ រួមមាន មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប...
(ស្រុកស្អាង/ខេត្តកណ្តាល) នៅវេលាព្រឹកថ្ងៃសៅរ៍៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តព្រែកអំបិល ស្ថិតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីជួបសំណេះសំណាល និងចែកអំណោយ...
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី មានករណីឃាតកម្ម (យកពូថៅកាប់) នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ...
(ព្រះវិហារ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម...
សេចក្តីជូនដំណឹងនៃការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ   ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជនឱ្យបានជ្រាបថា ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់ មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ...
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ។   បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ...