(រាជធានីភ្នំពេញ) ព្រឹកថ្ងៃសៅរ៍ ៧កើតខែភទ្របទឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្ដិការឈ្នះ-ឈ្នះរវាងប្រទេសទាំអពីរ៕

