(ស្រុកស្អាង/ខេត្តកណ្តាល)

នៅវេលាព្រឹកថ្ងៃសៅរ៍៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តព្រែកអំបិល ស្ថិតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីជួបសំណេះសំណាល និងចែកអំណោយ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជូនដល់បងប្អូនប្រជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ ដែលសរុបមានចំនួន៥៧៤គ្រួសារ ក្នុងនោះមកពីស្រុកស្អាងមានចំនួន៣១៩ គ្រួសារ និងមកពីស្រុកកោះធំចំនួន២៥៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ-១០គ/ក្រ. មី-១កេស. ទឹកសុទ្ធ-១កេស ទឹកសុីអុីវ-១យួរ. និងថវិកាចំនួន-៥មុឺនរៀលផងដែរ។

 

ឆ្លៀតក្នុងពិធីនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន  និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងបានផ្តាំផ្ញើទៅបងប្អូនប្រជាពលករយេីងទាំងអស់ ឲ្យស្វែងរកការងារនិងប្រកបមុខរបររកទទួលទាននៅក្នុងស្រុកយេីង ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងផ្តល់អទិភាពជូនបងប្អូនពលករយេីងដែលវិលត្រឡប់មកពីប្រទេសថៃ ជាច្រេីន ព្រមទាំងបានផ្តាំឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងកុំឲ្យមានការចាញបោកជនខិលខូចដែលឃោសនាបោកប្រាស់នៅតាមបណ្តាញសង្គមនានា ក្នុងការស្វែករកការងារល្អៗ ប្រាក់ខែច្រេីន ជូនបងប្អូន ដេីម្បីជាថ្នូរនិងសាគុណពីបងប្អូនពលករយេីងឲ្យសោះ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed