អ្នកនាំពាក្យក្រសួងការពារជាតិ៖ ភាគីថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ...
Day: July 26, 2025
(ឯកឧត្តម នេត្រ ភក្ត្រា) រូបភាពនេះ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើវត្តតាមាន់សែនជ័យ ស្ថិតក្និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនដោយធ្វើការវាយបកលើកងទ័ពឈ្លានពានថៃ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកងទ័ពថៃបានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានដែលបំផ្លិចបំផ្លាញទីកន្លែងសក្តារៈសាសនា។
