(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់រងរបួសធ្ងន់ ស្រាល (រងរបួសធ្ងន់២នាក់) នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងពីរនាក់នោះ មានម្នាក់ជាកូនប្រុសពៅរបស់នាយឧត្តមសេនីយ៍...
