(កណ្ដាល)៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានគណៈកម្មការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីលទ្ធផល និងសកម្មភាពការងារដែលគណៈកម្មការសន្តិសុខ និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានអនុវត្តកន្លងមក ប្រចាំខែសីហា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អេង រ៉ា ប្រធានគណៈកម្មការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការចូលរួមពីសមាជិកគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តក្នុងខែសីហា ព្រមទាំងពិនិត្យបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ខែបន្ទាប់ ដើម្បីបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យកាន់តែមានប្រសិទ្ធភាព៕

