(ស្រុកស្អាង)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ិន សុចិត្រា តំណាងនាយកធនាគារ អេស៊ីលីដា សាខាស្រុកស្អាង ឃុំព្រែកគយ បាននាំយកសម្ភារៈប្រើប្រាស់ក្នុងការិយាល័យមួយចំនួន ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចូលរួមចំណែកសម្រួលដល់តម្រូវការក្នុងការបំពេញការងារ និងអនុវត្តភារកិច្ចប្រចាំថ្ងៃរបស់កម្លាំងនគរបាល។
ក្នុងឱកាសនេះ តំណាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ អេស៊ីលីដា សាខាស្រុកស្អាង ឃុំព្រែកគយ ដែលបានចូលរួមឧបត្ថម្ភ និងសហការគាំទ្រដល់អធិការដ្ឋាននគរបាលស្រុកស្អាង។
ការឧបត្ថម្ភនេះ គឺជាសកម្មភាពដ៏មានអត្ថន័យ និងជាការចូលរួមចំណែករបស់វិស័យឯកជនជាមួយស្ថាប័នរដ្ឋ ក្នុងការគាំទ្រដល់ការអនុវត្តការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
អធិការដ្ឋាននគរបាលស្រុកស្អាង សូមថ្លែងអំណរគុណ និងសូមជូនពរថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកធនាគារ អេស៊ីលីដា ទាំងអស់ សូមមានសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការបំពេញការងារ និងទទួលបានការរីកចម្រើនជានិច្ច។
ការចូលរួមគាំទ្រ និងសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់សន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

