(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជាង រចនា​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្រុកសាមគ្គីមុនីជ័យ​ កាលពីវេលាម៉ោង ៨៖៥០នាទីយប់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦​ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ លុះដល់ចំណុចជិតវត្តព្រៃបឹង ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ក៏បានប្រទះឃើញមនុស្ស ០២នាក់ មានសកម្មភាពគួរឱ្យសង្ស័យ ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ក៏បានហៅសួរនាំ និងធ្វើការឆែកឆេរក៏បានរកឃើញនូវសារធាតុញៀនមួយចំនួន ភ្លាមៗនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងកើតហេតុ រួចបញ្ជូនបន្តមកកាន់ មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសាមគ្គី​មុនី​ជ័យ​តែម្តង។

ជនសង្ស័យទាំង ០២នាក់ ​ដែលបានឃាត់ខ្លួន​មានឈ្មោះ​ ភឿន ភាស់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ ខែម សុខនី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាហុន ឃុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន​ ០២កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Honda Dream C125 ឆ្នាំ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ (ភ្នំពេញ 1MA-5646), ម៉ាក Honda Dream C125 ឆ្នាំ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ (1AA-6187), ទូរស័ព្ទ​ចំនួន ០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ០១គ្រឿង ម៉ាក iPhone ពណ៌ស ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឺងចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន ០១ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed