(ខេត្តកណ្តាល) នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេណកីឡដ្ឋានបាល់ទាត់ស្រុកកោះធំ មានប្រារព្ធពិធីសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរា ស្តី្រមេម៉ាយគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ក្មេងកំព្រា និងជនពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

នៅក្នុងពិធីនេះ យេីងក៏បានសង្កេតឃើញមានវត្តមានឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ ថ្នាក់ដឹកនាំនៃកងកម្លាំងទាំងបី ព្រមទាំងថ្នាក់ដឹកនាំស្រុក.ក្រុង លោក.លោកស្រីជាមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាច្រើនរូបក៏បានអញ្ជើញចូលរួមផងដែរ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed